ថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨

Kashima Antlers ក្លាយ​ជា​ក្លឹប​អាស៊ី​ដំបូង​គេ​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ FIFA Club World Cup
១៦ ធ្នូ ២០១៦ | កីឡា

 

ជ័យជម្នះ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​លើ​ជើង​ឯក​ទ្វីប​អាមេរិក​ខាង​ត្បូង Atletico Nacional ក្នុង​លទ្ធផល ៤-០ នា​វគ្គ​១​ភាគ​៤ កាល​ពី​ថ្ងៃទី​១៤ ធ្នូ ម្សិលមិញ។ គ្រាប់​បាល់​បំប៉ោង​សំណាញ់​របស់ Lee Jongho, Kim Bokyung, Kim Shinwook និង​គ្រាប់​បាល់​ភ្លាត់​ស្នៀត​ចូល​ទី​ខ្លួន​ឯង​របស់ Nascimento បាន​រុញ​ច្រាន​ឲ្យ​ជើង​ឯក J-League 1 ឆ្នាំ​២០១៦ មួយ​នេះ ឡើង​ទៅ​ចាំ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ដោយ​បេក្ខភាព​២​ដែល​ត្រូវ​ប្រជែង​គ្នា​មក​ជួប Kashima គឺ​ស្ដេច​ស Real Madrid ជើង​ឯក UEFA Champions League និង​ជើង​ឯក CONCACAF Champions League មក​ពី​ម៉ិកស៊ីកូ Club America។

 

 

 

ដោយ​ឡែក កាល​ពី​ថ្ងៃ​ទី​១៤ ធ្នូ ​ដូចគ្នា នៅ​កីឡដ្ឋាន Suita City Football Stadium ជើង​ឯក AFC Champions League មក​ពី​កូរ៉េ​ខាង​ត្បូង ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ​៥ ក្រោយ​ផ្តួល​ជើង​ឯក Champions League ទ្វីប​អាហ្វ្រិក Mamelodi Sundowns ដោយ​លទ្ធផល ៤-១។

 

ទស្សនា​ឈុត Highlight ពិសេសៗ​នៃ​ការ​ប្រកួត​ទាំង​ពីរ​ក្រុម៖

 

១. Kashima Antlers និង Atletico Nactional

 

 

២. Jeonbuk Motors និង Mameelodi Sundowns

 

 

សម្រាប់​ថ្ងៃទី​១៥ ខែធ្នូ​នេះ​វិញ ព្រឹត្តិការណ៍ FIFA Club World Cup 2016 រឹត​តែ​ពិសេស ដោយ​ប្រិយមិត្ត​នឹង​បាន​ទស្សនា​ការ​ប្រកួត​រវាង​ជើង​ឯក​ទ្វីប​អឺរ៉ុប Real Madrid ប៉ះ​ជើង​ឯក​មក​ពី​ទ្វីប​អាមេរិក​ខាង​ជើង Club America។ ចង់​ដឹង​ថា​តើ ក្រុម​មួយ​ណា​នឹង​ឡើង​ទៅ​ជួប Kashima Antlers នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ? សូម​កុំ​ភ្លេច​រង់ចាំ​តាម​ដាន​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​លើ​កញ្ចក់​ទូរ​ទស្សន៍​ភីអិនអិន ចាប់​ពី​ម៉ោង ៥:៣០ រសៀល រហូត​ដល់​ម៉ោង ៨:៣០ យប់។

 

ទស្សនា​ឈុត​ខ្លីៗ៖

 

Copyright © 2016 PNN NEWS. All Rights Reserved.