ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

Academy FC ផ្តួល ចចក​អេហ្វស៊ី លើ​ទីលាន KMH ដោយ​លទ្ធផល ១-០

១៥ ធ្នូ ២០១៦ | កីឡា

ក្រុម KMH Academy FC ទើប​តែ​ផ្តួល ចចក​អេហ្វស៊ី ដោយ​លទ្ធផល ១-០ លើ​ទីលាន KMH Park កាល​ថ្ងៃ​សៅរ៍ ទី​១០ ធ្នូ កន្លង​ទៅ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល D នៃ​ពាន​រង្វាន់​ពាក់​កណ្ដាល​អាជីព​ធំ​បំផុត KMH Champions League រដូវ​កាល ២០១៦-២០១៧។

 

លោក Mamadou Diarra គ្រូ​បង្វឹក​ក្រុម KMH Academy FC បាន​សម្ដែង​ក្ដី​សាទរ ប៉ុន្តែ​ថា​ក្រុម​លោក​ត្រូវ​កែ​លម្អ​បន្ថែម​ទៀត​សម្រាប់​ប្រកួត​បន្ត​បន្ទាប់ ទោះ​យក​បាន​៣​ពិន្ទុ​ក្នុង​ជំនួប​ដ៏​តានតឹង​លើ ចចក​អេហ្វស៊ី កាល​ថ្ងៃ​សៅរ៍ ក្ដី។

 

 

"ថ្ងៃ​នេះ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត ព្រោះ​ក្រុម​របស់​ខ្ញុំ​ទទួល​បាន​ជ័យ​ជម្នះ។ ទោះ​ជា​យ៉ាង​ណា ក្រុម​ខ្ញុំ​នៅ​ខ្វះ​តិចនិក​បន្តិច។ ចំណុច​ខ្សោយ​មួយ​ទៀ​ត គឺ​ក្រុម​ខ្ញុំ​ធ្វើ​ឲ្យ​បាត់​បង់​គ្រាប់​បាល់​ច្រើន ហើយ​ខ្ញុំ​នឹង​ព្យាយាម​ពង្រឹង​បន្ថែម​ទៀត"។ លោក Mamadou Diarra បន្ថែម។

 

ដោយ​ឡែក នៅ​ថ្ងៃ​សៅរ៍ ទី​១៧ ធ្នូ ចុង​សប្ដាហ៍​នេះ ក្រុម GCS UNITED នឹង​តតាំង​ក្រុម TN KANDAL FC ដើម្បី​ស្វែង​រក ៣ ពិន្ទុ​រៀង​ខ្លួន​នៅ​ពូល B ក្នុង​ពាន​រង្វាន់​ពាក់​កណ្ដាល​អាជីព​ប្រមូល​ផ្ដុំ​ដោយ​ក្រុម​ឆ្នើមៗ​មួយ​នេះ។ ជំនួប​ដ៏​ស្វិតស្វាញ​នេះ​ធ្វើ​ឡើង​នៅ​ទីលាន KMH Park បណ្តោយ​ផ្លូវ​វេង​ស្រេង ដោយ​ប្រិយមិត្ត​អាច​ចូលរួម​ទស្សនា​ដោយ​សេរី ឬក៏​អាច​ទស្សនា​តាម​រយៈ​កញ្ចក់​ទូរទស្សន៍ PNN ចាប់​ពី​ម៉ោង ៤ រសៀល​តទៅ៕

 

 

ទស្សនា​ព្រឹត្តិការណ៍ KMH Champions League៖ ​

 

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024