ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

Club America និង Kashima Antlers ដឹក​ដៃ​គ្នា​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ FIFA Club World Cup​

១៣ ធ្នូ ២០១៦ | កីឡា

​ក្រោយ​យក​ឈ្នះ​គូ​ប្រកួត​រៀង​ខ្លួន កាល​ពី​ថ្ងៃអាទិត្យ​ ទី​១១ ​​ធ្នូ​កន្លង​ទៅ លើ​វាលស្មៅ​កីឡដ្ឋាន Suita City Football ទីក្រុង​អូ​សា​កា ជើង​ឯក CONCACAF Champions League មកពី​មិកស៊ិកូ Club America និង​ម្ចាស់​ផ្ទះ Kashima Antlers ទទួល​បាន​កៅអី​នៅ​វ​គ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័​ត្រ​ហើយ​។

 

 

​​​ក្លិប​​​វ័យ​១០០​ឆ្នាំ Club America បាន​ផ្ដល់​ភាព​ខកចិត្ត​ជា​លើក​ទី​២​ដល់​ជើងឯក AFC Champions League មក​ពី​កូរ៉េ​ខាង​ត្បូង Joenbuk Hyundai Motors ក្នុង​ល​ទ្ធ​ផល ២-១ នៅ​វ​គ្គ​១​ភាគ​៤​ផ្ដាច់​ព្រ័​ត្រ ដូច​កាល​ពី​១០​ឆ្នាំ​មុន ក្នុង​ថ្ងៃ​និង​ខែ​ដូច​គ្នា Club America បាន​ទ​ម្លាក់​ Joenbuk ក្នុង​វ​គ្គ​នេះ ដោយ​គ្រាប់​បាល់​ ១-០​។ ជ័យ​ជម្នះ​នេះ​ច្រាន​ឲ្យ​ក្លិប​ជោគជ័​យ​ជាងគេ​នៅ​មិ​ក​ស៊ិ​កូ​ទៅ​ជួប​ជើង​ឯក UEFA Champions League អធិរាជ​ស​ Real Madrid នៅ​វ​គ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័​ត្រ​ថ្ងៃទី​១៥ ខែធ្នូ​ខាងមុខ​។

 

 

​ចំណែក Kashima Antlers បាន​ក្លាយ​ជា​ក្លិប​ទី​៥​មកពី​អាស៊ី ដែល​បាន​ឈាន​ដល់​វ​គ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័​ត្រ FIFA Club World Cup បន្ទាប់ពី​ផ្ដល់​រសជាតិ​បរា​ជ័យ​ឲ្យ​ជើងឯក CAF Champions League មកពី​អាហ្វ្រិក​ខាងត្បូង Mamelodi Sundowns ក្នុង​ល​ទ្ធ​ផល ២-០​។ ក្លិប​ជើងឯក J-League 1 រដូវ​កាល​២០១៦ នឹង​ត្រូវ​ជួប​ជាមួយ​ជើងឯក Copa Libertadores មកពី​កូឡុំប៊ី Atletico Nacional ដើម្បី​ដណ្ដើម​កៅអី​ទៅ​វ​គ្គ​ផ្ដាច់ព្រ័ត្រ​។

 

ទស្សនា​ Highlight ឈុត​ពិសេសៗ​នៃ​ព្រឹត្តិការណ៍​​នេះ​៖​

 

 

គួរ​បញ្ជាក់​ថា ​​ថ្ងៃ​ពុធ ទី​១៤ ខែធ្នូ​នេះ ប្រិយមិត្ត​នឹង​បាន​ទស្សនា​ការ​ប្រកួត​ចំនួន​ពីរ ក្នុង​នោះ​ការ​ប្រកួត​ដណ្ដើម​ចំ​ណាត់​ថ្នាក់​លេខ​៥​រវាង Jeonbuk Hyundai Motors​ និង Mamelodi Sundowns នឹង​ចាប់ផ្ដើម​ពី​ម៉ោង​២:​០០​រសៀល​តទៅ​។ ដោយឡែក​ គូ​បន្ទាប់​ជា​ការ​ប្រជែង​រក​កៅអី​វ​គ្គ​ផ្ដាច់ព្រ័ត្រ​រវាង Atletico Nacional និង​ម្ចាស់​ផ្ទះ Kashima Anthlers ចាប់ពី​ម៉ោង​៥:៣០​នាទី​ត​ទៅ​។ ការ​ប្រកួត​ទាំង​២​នឹង​ធ្វើ​នៅ​កីឡដ្ឋាន​ International Stadium Yokohama ក្នុង​ទីក្រុង Yokohama​។​

 

 

ព្រឹត្តិការណ៍​ជើងឯក​ក្លិប​អាជីព​ពិ​ភព​លោក FIFA Club World Cup 2016 ដ៏​សម្បើម​អស្ចារ្យ​មួយ​នេះ នឹង​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​ភី​អិន​អិន​តែ​មួយ​គត់​។ សូម​កុំ​ភ្លេច​រង់ចាំ​តាមដាន​ ​ទស្សនា ​ថា​តើ​ក្លិប​មួយណា​អាច​រក​ជ័យជម្នះ​ក្នុង​សម​រ​ភូមិ​វាលស្មៅ​មួយ​នេះ​?

 

​ទស្សនា​ព្រឹត្តិការណ៍​ខ្លីៗ​៖

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024