ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ម្ចាស់ផ្ទះ Kashima ឈ្នះ Auckland ២-១ ចុងម៉ោង ឡើងវគ្គ៨ក្រុម FIFA Club World Cup

១៣ ធ្នូ ២០១៦ | កីឡា

គ្រាប់បាល់តែតបញ្ចូលទីចុងម៉ោងរបស់ Mu Kanazaki ជួយឲ្យក្លិបម្ចាស់ផ្ទះ Kashima Antlers ឈានទៅវគ្គ៨ក្រុមចុងក្រោយ ដែលជាការវាយបកយកឈ្នះជើងឯកទ្វីបអូសេអានី Auckland City ក្នុងលទ្ធផល ២-១ ជុំទី១ ព្រឹត្តិការណ៍ជើងឯកក្លិបអាជីពពិភពលោក FIFA CLUB WORLD CUP 2016 កាលយប់ថ្ងៃទី០៨ ធ្នូ លើវាលស្មៅកីឡដ្ឋាន International Stadium Yokohama ។

 

 

 

ការប្រកួតចាប់ផ្ដើមដោយភាពរអារគ្នាទៅវិញទៅមក ដែលធ្វើឲ្យក្រុមទាំងពីរពុំអាចរកគ្រាប់បាល់បានឡើយ ក្នុងវគ្គទី១។ វគ្គទីពីរចាប់ផ្ដើមបានត្រឹម៥នាទី ពោលនាទី៥០ កីឡាករសញ្ជាតិកូរ៉េខាងត្បូង Dae-UK Kim តែតនាំមុខបណ្ដោះអាសន្នឱ្យក្រុមភ្ញៀវ ក្រោយទទួលបាល់ហ្រ្វីឃីកបំផ្លោងពីមិត្តរួម។ ក្រោយរងការនាំមុខ ជើងឯក J-League ២០១៦ Kashima ចាប់ផ្ដើមវាយសម្រុករកគ្រាប់បាល់វិញម្ដង ហើយតាមស្មើបានសម្រេច ដោយការស៊ុតដ៏ល្អរបស់កីឡាករ Akasaki នានាទីទី៦៧។ ក្រុមម្ចាស់ផ្ទះនៅតែបន្តដាក់សម្ពាធ រហូតសល់ត្រឹម៣នាទីមុនសម្លេងកញ្ចែបញ្ចប់ការប្រកួត ពោលនាទីទី៨៧ Mu Kanazaki តែតគ្រាប់ជ័យជម្នះ នាំ Kashima Antlers ឡើងជួបជើងឯកទ្វីបអាហ្វ្រិក Mamelodi Sundowns ។

 

ទស្សនាឈុត High Light ពិសេសៗនៃព្រឹត្តិការណ៍នេះសូមចុច៖

 



 

ដោយឡែក នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ចុងសប្តាហ៍នេះ ចាប់ពីវេលាម៉ោង ១:៣០នាទីរសៀល ទស្សនិកជននឹងបានទស្សនាការប្រកួតវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្ររវាងជើងឯកទ្វីបអាស៊ីមកពីកូរ៉េខាងត្បូង Jeonbok Motors ត្រូវប៉ះ Club America ជើងឯកទ្វីបអាមេរិកខាងជើង កណ្ដាល និងការីប៊ីន មកពីម៉ិចស៊ិកូ ខណៈគូបន្ទាប់ Kashima antlers ប៉ះក្រុមអាហ្វ្រិកខាងត្បូង Mamelodi Sundowns មកពីទ្វីប អាហ្វ្រិក ចាប់ពីម៉ោង ៥:០០នាទីល្ងាចតទៅ។ ព្រឹត្តិការណ៍ជើងឯកក្លិបអាជីពពិភពលោកធំផ្ដាច់គេ FIFA Club World Cup ២០១៦ នឹងមានផ្សាយបន្តផ្ទាល់ពីកីឡដ្ឋាន Suita City Football នាទីក្រុង Osaka នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន តែមួយគត់៕ 

 

ទស្សនាឈុតពិសេសៗនៃការប្រកួតបន្ទាប់សូមចុច៖

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024