ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ព្រឹត្តិការណ៍គុនខ្មែរសំខាន់ៗដ៏កម្រ៣ នឹងកើតឡើងដំណាលគ្នា ក្នុងវគ្គផ្តាច់ព្រ័ត្រកម្មវិធី សមរភូមិអ្នកប្រយុទ្ធ ភេសជ្ជៈគោជល់ ទម្ងន់៦៩ គ.ក របស់ភីអិនអិន

២៦ តុលា ២០១៦ | កីឡា

 

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ១១សប្ដាហ៍កន្លងមក កម្មវិធីប្រដាល់ក្បាច់បុរាណខ្មែរ សមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន នឹងឈានមកដល់សប្តាហ៍ចុងក្រោយ នាថ្ងៃអាទិត្យ ទី១៨ ខែកញ្ញានេះ។ ក្នុងនោះទស្សនិកជននឹងប្លែកភ្នែក ចម្លែកអារម្មណ៍ ដោយនៅថ្ងៃនោះ នឹងមានរឿងរ៉ាវពិសេសៗ៣ ជុំវិញគុនខ្មែរ។


រឿងទី១​ ដែលសំខាន់បំផុតនោះ គឺសង្វៀនរបស់ភីអិនអិន នឹងកក្រើកខុសពីសព្វមួយដង ដ្បិតអ្នកលេងគុនខ្មែរលំដាប់កំពូលពីររូប នឹងធ្វើព្យុះធ្វើភ្លៀង ពោលគឺ ពេជ្រ សីហា និង ឡុង សុវណ្ណឌឿន ត្រូវប្រជែងគ្នាដណ្ដើមខ្សែក្រវាត់ រ​បស់កម្មវិធីសមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់ ប្រភេទទម្ងន់៦៩ គ.ក អមដោយទឹកប្រាក់ជើងឯក ២០លានរៀល។

រឿងទី២ គឺអ្នកស្នងគុនខ្មែរពន្លកថ្មីកំពុងល្បី២រូប ក៏នឹងត្រូវតតាំងជាមួយអ្នកប្រដាល់មកពីថៃ គឺ ព្រឿង សុជាតិ ស្វាគមន៍ ភិតដាំ ដួងចៃផរ។ រីឯ ពេជ្រ ប៊ុនឆេន ត្រូវសាកកម្លាំងនឹង សាមស៊ីង លូកឈុនប្រាថាន។

 

ចុងក្រោយហើយអស្ចារ្យបំផុតនោះ គឺការប្រកួតវគ្គផ្ដាច់ព្រ័ត្រម៉ារ៉ាតុនទម្ងន់៦០គីឡូក្រាមប្រចាំខែ រវាង ខុន បូឡា និង ចាន់ សច្ចា ដូចគ្នានេះ រិទ្ធិ មុន្នី ត្រូវប៉ះគ្នាជាមួយ ផាន់ សារុន ដើម្បីដណ្ដើមបេក្ខភាពវ៉ៃជាមួយបរទេស ដែលភីអិនអិនប​ណ្តុះ​ចេញពីការជម្រុះប្រចាំសប្តាហ៍នាពេលកន្លងមក។

 

ចំណីចក្ខុមិនធ្លាប់មានទាំងអស់នេះ មានតែនៅ ភីអិនអិន មួយគត់ ដែលនឹងផ្សាយផ្ទាល់ នាថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា សប្តាហ៍នេះ ចាប់ពីវេលាម៉ោង៤រសៀលតទៅ៕

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024