ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

តំណាងក្រុម KMH និងបងឆើត លើកពីចំណុចខ្សោយក្រុមរៀងខ្លួនក្រោយប្រកួតស្មើគ្នា

០៧ ធ្នូ ២០១៦ | កីឡា

​ក្រោយបង្ហាញនូវទម្រង់លេងពុំស៊ីសង្វាក់គ្នា នាជំនួបក្នុងពូល C នៃ ពានរង្វាន់ KMH Champions League កន្លងមក ជំនួយការអ្នកចាត់ការក្រុម KMH និង ប្រធានក្រុមបងឆើតអេហ្វស៊ី បានបង្ហាញនូវចំណុចខ្លះខាតមួយចំនួនដែលធ្វើអោយក្រុមទាំងពីរទទួលបានត្រឹមលទ្ធផល១ទល់នឹង១ ។ ​នាកីឡដ្ឋានវេស្ទើនកាលពីថ្ងៃទី៣ធ្នូ ជំនួយការអ្នកចាត់ការក្រុម KMH FC លោក អូន ឆៃណា ប្រាប់ពីកង្វះខាតក្រុមយ៉ាងដូច្នេះ ៖ «ទម្រង់លេងកូនក្រុមខ្ញុំថ្ងៃនេះមិនសូវបានល្អដោយសារកីឡាកររបួសច្រើន ។​ កង្វះខាតរបស់ក្រុមខ្ញុំភាគច្រើនគឺកីឡាករ មិនសូវបានហ្វឹកហាត់ ព្រោះកីឡាករខ្ញុំភាគច្រើនជាអ្នកធ្វើការ ចឹងការហ្វឹកហាត់អត់សូវមាន កីឡាករគឺអត់សូវយល់ចិត្តគ្នា អ៊ីចឹងហើយបានទម្រង់លេងធ្លាក់ចុះ» ។

 

 

 

ស្រដៀងគ្នានេះ ប្រធានក្រុមបងឆើតអេហ្វស៊ី លោក ហែម សុភ័ណ្ឌ ក៏បានបង្ហាញនូវភាពខ្សោយរបស់ក្រុមខ្លួនយ៉ាងដូច្នេះ ៖ «កូនក្រុមខ្ញុំមានកង្វះខាតច្រើន ហើយដឺមីជនជាតិជប៉ុននោះអត់បានមកលេង ហើយខ្សែការពារបំរុងទុកនោះរបួស លេងអត់សូវបានល្អ ខ្វះខាតគឺយើងរាងខ្សោយកម្លាំងបន្តិច ហើយខ្សែការពារដែលដូរជំនួសអ្នករបួសនឹងបទពិសោធនូវតិចសម្រាប់ការប្រកួតធំៗចឹងទេ»។ ​មួយគូទៀតក្នុងពូល C នេះ​ YOKOHAMA TIRE ចាញ់ ដូនពេញអេហ្វ​ស៊ី​ ១ទល់នឹង៣។ ៣ប្រកួត​កន្លង​មក​ក្នុងពូល C​ ដូនពេញមាន៩ពិន្ទុឈរកំពូលតារាង

ខណៈ​ KMH និង បងឆើត មាន៤ពិន្ទុដូចគ្នា ដោយ​ឡែក​ YOKOHAMA TIRE​ ពុំទាន់មានពិន្ទុនៅឡើយ។ ​សម្រាប់​ថ្ងៃ​សៅរ៍​សប្តាហ៍នេះ ប្រិយមិត្តនឹងបានទស្សនាជំនួប​រវាង​ក្រុម KMH Academy FC និងក្រុម Chor Chork​ FC ដោយផ្ទាល់នៅកីឡដ្ឋាន KMH Park ដែលឋិតនៅតាមបណ្តោយផ្លូវវេង ស្រេង ឬក៏អាចទស្សនាពីគេហដ្ឋាន តាមរយៈស្ថានីយទូរទស្សន៍ភីអិនអិន ចាប់ពីម៉ោង៤:០០-៦:០០ល្ងាច៕

 

ទស្សនាព្រឹត្តិការណ៍ KMH Champions League សូមចុច៖

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024