ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

PNN ទទួល​សិទ្ធិ​ផ្ដាច់​មុខ​ផ្សាយ​បន្ត​ផ្ទាល់ FIFA Club World Cup ២០១៦

០៧ ធ្នូ ២០១៦ | កីឡា

ស្ថានីយ​ទូរទស្សន៍ ភីអិនអិន ទទួល​បាន​សិទ្ធិ​ផ្ដាច់​មុខ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ប្រទេស​ជប៉ុន ក្នុង​ព្រឹត្តការណ៍​ជើង​ឯក​ក្លឹប​អាជីព​ពិភព​លោក​ធំ​ផ្ដាច់​គេ FIFA Club World Cup ២០១៦ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី៨ ដល់ ១៨ ធ្នូ ខាង​មុខ​នេះ។ ក្លឹប​អាជីព​ល្អ​ផ្ដាច់​ចំនួន ៧ ជា​ជើងឯក​ប្រចាំ​ទ្វីប​ទាំង​៦​ក្នុង​ពិភព​លោក រួម​ជា​មួយ​ជើង​ឯក J-League 1 នឹង​ជួប​តទល់​គ្នា​លើ​សមរភូមិ​វាល​ស្មៅ​កីឡដ្ឋាន Suita City Football ទីក្រុង​អូសាកា និង​កីឡដ្ឋាន International Stadium Yokohama ទីក្រុង​យូកូហាម៉ា។

 

 

ព្រឹត្តិការណ៍​ដ៏​ជក់​ចិត្ត​នេះ មាន​ការ​ចូលរួម​ពី​ជើង​ឯក​ទ្វីប​អឺរ៉ុប Real Madrid មក​ពី​អេស្ប៉ាញ ជើង​ឯក​ទ្វីប​អាមេរិក​ខាង​ត្បូង Athletico National មក​ពី​កូឡុំប៊ី ជើង​ឯក​ទ្វីប​អាមេរិក​ខាង​ជើង Club America មក​ពី​ម៉ិកស៊ីកូ ជើង​ឯក​ទ្វីប​អូសេអានី Auckland City មក​ពី​នូវែលហ្សេឡង់ ជើង​ឯក​ទ្វីប​អាហ្វ្រិក Mamelodi Sundowns មក​ពី​អាហ្វ្រិក​ខាង​ត្បូង ជើង​ឯក​ទ្វីប​អាស៊ី Jeonbok Motors មក​ពី​កូរ៉េ​ខាង​ត្បូង និង​ក្រុម​ជើង​ឯក J-League 1

 

 

ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ៖

- ថ្ងៃ​ព្រហស្បតិ៍ ទី​៨ វេលា​ម៉ោង ៥:០០-៨:៣០

- យប់​ថ្ងៃ​អាទិត្យ ទី​១១ វេលា​ម៉ោង ១:៣០-៥:០០ ល្ងាច និង​ម៉ោង ៥:០០-៨:៣០ យប់

- ថ្ងៃ​ពុធ ទី​១៤ វេលា​ម៉ោង ២:០០-៥:៣០ ល្ងាច និង​ម៉ោង ៥:៣០-៨:៣០ យប់​

- ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ វេលា​ម៉ោង ៥:៣០-៨:៣០ យប់

- ថ្ងៃអាទិត្យ ទី​១៨ វេលា​ម៉ោង ១:៣០-៥:០០ ល្ងាច និង​ម៉ោង ៥:០០-៨:៣០ យប់

 

 

ភីអិនអិន ជា​ស្ថានីយ​ទូរទស្សន៍​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប និង​ចុង​ក្រោយ​បង្អស់​នៅ​កម្ពុជា ដែល​ធ្លាប់​បាន​ទទួល​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់ និង​ផ្សាយ​ផ្ទាល់​ពី​ព្រឹត្តិការណ៍​បាល់​ទាត់​ពិសេសៗ​ជា​ច្រើន​ដូចជា ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម Cambodian All Stars ទល់​នឹង Buriram United ការ​ប្រកួត​បាល់​ទាត់​ពាក់​កណ្តាល​អាជីព KMH CHAMPIONS LEAGUE និង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក FIFA CLUB WORLD CUP 2016 នា​ពេល​ខាង​មុខ​នេះ​ជា​ដើម។

 

កុំ​ភ្លេចតា​មដាន​ទស្សនា​ព្រឹត្តិការណ៍​ជើង​ឯក​ក្លឹប​អាជីព​ពិភព​លោក​មួយ​នេះ​នៅ​លើ ភីអិនអិន តែ​មួយ​គត់៕

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024