ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ចាប់រថយន្តដឹកលើសទម្ងន់ ២៧៦គ្រឿង និងពិន័យជាង ៤00លានរៀល ក្នុងខែឧសភា ឆ្នាំ២០២០

១៧ មិថុនា ២០២០ | ព័ត៌មានជាតិ

ក្រសួង សាធារណៈ ការ  បាន អោយដឹងថា ក្នុងខែឧសភា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២៧៦គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤៣៦ ៧៥០ ០០០រៀល។ តាមរបាយការណ៍ ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន ១២គ្រឿង បើប្រៀបធៀបទៅនឹងទូរលេខខែមេសា ឆ្នាំ២០២០  ដែលមានចំនួន ២៩៨គ្រឿង។  

 

 

ក្នុងចំណោមរថយន្តដែលចាប់បាននោះគិតចំនួនជាភាគរយមានដូចខាងក្រោម៖

 

 លើសពី ៥%-១០% មានចំនួន ៣គ្រឿង 
•  
លើសពី ១០%-២០% មានចំនួន ១៩៨គ្រឿង
 លើសពី ២០% មានចំនួន ៧៥គ្រឿង។ 

 

ក្រសួង សាធារណៈ បាន ក្រេីន រម្លឹក ថាម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថាការដឹកលើសទម្ងន់គឺជាការបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ។

 

រូបភាព  ក្រសួង សាធារណៈ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024