ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

សមាគមមិត្តនគរបាល ផ្ទុះប្រតិកម្មលើ ការសម្ដែងកំប្លែងប៉ះពាល់ដល់មន្ត្រីនគបាលជាតិ

១៧ មិថុនា ២០២០ | ព័ត៌មានជាតិ


នៅក្នុងលិខិតផ្ញើរជូនរដ្ឋមន្ត្រីក្រសួងព័ត៍មាន  សមាគមមិត្តនគបាលជាតិកម្ពុជាបានលើកឡើងថា នៅក្នុងរយះពេលដែលធ្វើយុទ្ធនាការពង្រឹងការឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ គឺមានស្ថានីយ៍ទូរទស្សន៍មួយចំនួន ក៍ដូចជាសិល្បករមួយចំនួនបានផលិតជាខ្សែរវីដេអូកំប្លែងខ្លីដោយឈុតសាច់រឿងខ្លះ បានសម្តែងជាតួរអង្គមន្ត្រីនគបាលចរាចរណ៍ ហើយជាឯកសណ្ឋានមិនត្រឹមត្រូវ មិនមានបទដ្ឋាននិងស្លាកសញ្ញាមន្ត្រីនគបាល ។ 

 

 

លិខិតបន្តថា តួរសំដែងខ្លះបានពាក់សក់វែង និងប្រើពាក្យសំដីមិនសមរម ទៅនឹងក្រមសីលធម៍វិជ្ជាជីវៈជានគបាលជាតិនោះទេ។

 

វីដេអូទាំងនោះត្រូវបានមហាជនចែករំលែកក្នុងបណ្តាញសង្គម ធ្វើអោយប៉ះពាល់ដល់កិត្យានុភាព និងសេចក្តីថ្លៃថ្នូរបស់កងកម្លាំងនគបាលជាតិ។ 

 

ដូច្នេះហើយទើប សមាគមមិត្តនគបាលជាតិបានទទូចអោយរដ្ឋមន្ត្រីក្រសួងព័ត៍មាន សម្រួលចាត់វិធានការកែលម្អដល់ស្ថានីយ៍ទូរទស្សន៍ និង ក្រុមសិល្បកដែលមានចំណុចខ្វះខាត។

 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024